Friday, September 9, 2011

របៀប​បិទ​Search Historyលើ​Windows 7

ជា​ទូទៅ​លើ​Windows 7 រាល់​ការ​ស្វែង​រក​ទាំង​អស់​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ។ អ្នក​ប្រើប្រាស់​ខ្លះ​យល់​ថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ខណៈ​អ្នក​ខ្លះ​ទៀត​យល់​ឃើញ​ថា ជា​ភាព​រំខាន​ទៅ​វិញ។ ជា​ពិសេស​អ្វី​ដែល​ត្រូវ​បារម្ភ​បំផុត​នោះ​គឺ ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​ស្ថិត​លើ​បណ្ដាញ​Network ហើយ​អ្នក​មិន​ចង់​ឲ្យ​គេ​Remote ដឹង​ថា​មុន​នេះ​អ្នក​វាយ​ពាក្យ ឬ​ឃ្លា​គន្លឹះ​ណាមួយ​ក្នុង​ប្រអប់​ស្វែងរក​នោះ ពេល​នេះ​មាន​ដំណោះស្រាយ​ហើយ។


ប្រអប់​Search នៅផ្នែក​ខាង​ស្ដាំ​លើ​បង្អស់​Windows 7

 សូម​ស្វែង​យល់​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​ជាមួយ​Sabay៖
១. សូម​វាយ​ពាក្យ mgedit.msc ក្នុង​ប្រអប់​Search របស់​Start Menu ដើម្បី​បើក​ផ្ទាំង​Local Group Policy Editor

បញ្ជាក់៖ ប្រសិន​បើ​កុំព្យូទ័រ​យើង​មិន​មាន​សិទ្ធ​ជា​Admin ទេ​នោះ​វា​នឹង​បោះ​Message Box​មួយ​ដូចរូប


ផ្ទាំង​បង្ហាញ​ថា​អ្នក​គ្មាន​សិទ្ធ​ក្នុង​ការ​ប្រែ (មិនមែន​ជា Admin Account)

២.ផ្ទុយ​ទៅ​វិញ​ ក្រោយ​ពេល​វាយ​ពាក្យ​mgedit.msc ក្នុង​ប្រអប់​Search ហើយ​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង(ដូចរូប) បន្ទាប់​មក​ទៀត សូម​Scroll Mouse ចុះ​មក​ ដើម្បី​ស្វែង​រក​ពាក្យ​User Configuration>Administrative Templates>Windows Compunents>Windows Explorer។ ពេល​ឃើញ​ហើយ សូម​ចុច​ពីរ​ដង​(Double-Click)​លើ​ប្រយោគ “Turn off display of recent search entries in the Windows Explorer search box on the right hand side of the dialog box”



៥.ជំហាន​បន្ត​សូម​ចុច​លើ​ពាក្យ Enable>Apply>Okជា​ការស្រេច។

No comments:

Post a Comment

© 2011 Mr. Sam Sousdey | sam.sousdey@gamil.com | 017 994 098 | 088 954 2266 | 015 557 414