កុំព្យូទ័រជាឧបករណ៍អេឡិចត្រូនិចមួយផ្គុំឡើងដោយផ្នែករឹងផ្សេងៗជាច្រើនដែលមានមុខងារដំណើរការខុសៗគ្នា ។ វាជាម៉ាស៊ីនមួយដែលងាយស្រួលដំឡើង និងដោះដូរគ្រឿងបន្លាស់ ប៉ុន្តែវាក៏ទាមទារឱ្យលោកអ្នកស្វែងយល់ជាមុននូវព័ត៌មានអំពីមុខងារជាក់លាក់ដែលជាមូលដ្ឋានគ្រឹះរបស់ពួកវា ។
ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងផ្នែករឹងសំខាន់ៗនៅក្នុងម៉ាស៊ីនកុំព្យូទ័រ ៖
ធុងឬកេស (Case)
Case គឺជាផ្នែកសំខាន់មួយរបស់កុំព្យូទ័រដែលត្រូវប្រើប្រាស់សម្រាប់ផ្ទុកសមាសភាពតូចៗដទៃទៀតរបស់ម៉ាស៊ីន ។ ជាធម្មតា Case របស់កុំព្យូទ័រត្រូវបានគេបែកចែកជាបីប្រភេទផ្សេងគ្នាដើម្បីសម្របខ្លួនទៅតាមប្រភេទកុំព្យទ័រ និងសមាសធាតុដែលវាផ្ទុក ។
បន្ទះមេ (Motherboard)
Motherboard ជាបន្ទះធំមួយដែលស្ថិតនៅក្នុង Case របស់កុំព្យូទ័រ ហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការម៉ាស៊ីនដែលប្រៀបបានទៅនឹងដងខ្លួន ។ នៅលើ Motherboard មានកន្លែងជាច្រើនសម្រាប់ដាក់ និងតភ្ជាប់ទៅកាន់ផ្នែករឹងដទៃទៀតដូចជា អង្គប្រតិបត្តិការ (CPU) អង្គចងចាំ (RAM) ប្រព័ន្ធ BIOS ប្រអប់ផ្ទុកឯកសារ (HDD) ប្រអប់ដាក់ស៊ីឌី (CD-ROM) បន្ទះសម្រួលរូបភាព (VGA) បន្ទះបណ្ដាញ (NIC) ។ល។
អង្គប្រតិបត្តិការ (CPU)
CPU ជាអង្គប្រតិបត្តិការមួយដែលដើរតួរយ៉ាងសំខាន់ប្រៀបបានទៅនឹងខួរក្បាលរបស់កុំព្យូទ័រ ។ រាល់ដំណើរការអ្វីមួយត្រូវឆ្លងកាត់ CPU ជាអ្នកគណនាកូដជាមុនសិន ។ CPU ត្រូវធ្វើការច្រើន និងគ្រប់ពេលវេលាដែលម៉ាស៊ីនកុំព្យូទ័រដំណើរការ ។ ដូច្នេះ សមត្ថភាពរបស់វាចូលរួមចំណែកយ៉ាងខ្លាំងក្នុងការកំណត់ល្បឿនរបស់កុំព្យូទ័រ ។
ប្រអប់ផ្ទូកឯកសារ (Hard Drive)
Hard Drive គឺជាប្រអប់ផ្ទុកឯកសារដែលមានតួនាទីសម្រាប់រក្សាទុកទិន្នន័យ ។ ទំហំរបស់ Hard Drive មានខ្នាតគិតជាជីហ្គាបៃត៍ (gigabyte) ដែលមានល្បឿនគិតជា RPM (Revolutions Per Minute) ក្នុងមួយនាទី ។
បន្ទះសម្របសម្រួលរូបភាព (Graphic Cards)
Video Cards គឺជាបន្ទះសម្រួលរូបភាពដែលប្រើប្រាស់សម្រាប់កំណត់កម្រិតបង្ហាញរូបភាពនៅលើអេក្រង់របស់កុំព្យូទ័រ ។ បន្ទះសម្រួលរូបភាពមានច្រើនប្រភេទដែលផលិតដោយក្រុមហ៊ុនផ្សេងៗ ហើយបន្ទះដែលគុណភាពខ្ពស់តែងផ្ដល់ភាពងាយស្រួលយ៉ាងច្រើនសម្រាប់ការប្រើប្រាស់កុំព្យូទ័រនៅក្នុងវិស័យរចនា និងការលេងល្បែងកំសាន្ត ។
អង្គចងចាំបណ្ណោះអាសន្ន (RAM)
RAM គឺជាអង្គចងចាំដែលមានតួនាទីចងចាំជាបណ្តោះអាសន្ននូវព័ត៌មានដែលកុំព្យូទ័រកំពុងដំណើរការគណនា ។ កាលណាកុំព្យូទ័រត្រូវបានបិទព័ត៌មានដែលរក្សាក្នុង RAM ទាំងអស់ក៏ត្រូវបាត់បង់ទៅតាមនោះដែរប្រសិនបើអ្នកប្រើប្រាស់មិនបានរក្សាទុកនៅក្នុង Hard Drive ។ ទំហំរបស់ RAM មានខ្នាតគិតជាជីហ្គាបៃត៍ (gigabyte) ហើយកាលណាទំហំរបស់វាកាន់តែធំ វាក៏ធ្វើឱ្យល្បឿនរបស់កុំព្យូទ័រកាន់តែលឿនដែរ ។
បន្ទុកឯកសារអុបទិច (Optical Drive)
Optical Drive គឺជាផ្នែករឹងសំខាន់ចុងក្រោយដែលប្រើប្រាស់សម្រាប់ថតចម្លងឯកសារចូលទៅក្នុងស៊ីឌី ឬវីស៊ីឌី ។ វាក៏ត្រូវគេប្រើសម្រាប់អាន ឬកែប្រែទិន្នន័យនៅក្នុងឌីសផងដែរ ៕
វណ្ណឌី

Thanks u sir for this file
ReplyDelete