ជាដំបូងសូមដំឡើង និងបើកកម្មវិធីនេះឡើង (ទាញយកតាមតំណខាងក្រោម) ហើយចុចរើសយកឯកសារ ISO នៃ Windows 8 របស់អ្នក។ បន្ទាប់មកចុច ទៅមុខ (Next)។

នៅជំហាននេះសូមចុចរើសយក ឧបករណ៍ USB (USB device)។

នៅក្នុងជំហានទី៣ សូមជ្រើសរើសយកថត USB របស់អ្នកដែលចង់ដាក់ឯកសារ bootable របស់ Windows 8 ចូល។ បន្ទាប់មកចុច ចាប់ផ្ដើមចម្លង (Being copying)។

នៅពេលនេះវានឹងធ្វើការចម្លងឯកសារទៅក្នុង USB របស់អ្នកហើយ។

សូមបើកកុំព្យូទ័ររបស់អ្នកឡើងវិញ បន្ទាប់មកដោត USB ចូលហើយ boot ។ នៅពេលនេះអ្នកអាចធ្វើការដំឡើង Windows 8 ពី USB របស់អ្នកបានហើយ។
ទាញយកកម្មវិធី Windows 7 USB/DVD Tool
No comments:
Post a Comment