អ្វីទៅជា របៀបដំឡើង Apache, MySQL, PHP5?
សម្រាប់អ្នកដែលចង់ដំឡើង ឬ អភិវឌ្ឍគេហទំព័រនៅលើ ប្រព័ន្ធប្រតិបត្តិការ លីនុចនោះ អ្នកប្រាកដជាត្រូវការដំឡើងនូវ Server ដែលភាសាខ្មែរហៅថា ម៉ាស៊ីនបម្រើ ឬ បណ្ដាញបម្រើ ដែលវាប្រតិបត្តិរាល់កូដទាំងឡាយ បន្ទាប់មកវាបកប្រែ ដើម្បីឲ្យអាចដំណើរការនៅលើកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក។ បណ្ដាញបម្រើ ទាំងនោះមានដូចជា៖ Apache និង IIS (របស់ Microsoft) …។
២. MySQL
MySQL គឺជាបណ្ដុំទិន្នន័យ (Database) ដែលគេប្រើក្នុងការរក្សាទិន្នន័យរបស់គេហទំព័រ។ ទិន្នន័យទាំងនោះមានដូចជា៖ គណនីប្រើប្រាស់, មាតិកាអត្ថបទ, និង ផ្សេងៗទៀត ដែលភាគច្រើនត្រូវបានគេ MySQL ជាឃ្លាំងសម្រាប់ទុកនូវរាល់ទិន្នន័យទាំងនោះ។ ក្រៅពី MySQL នៅមានបណ្ដុំទិន្នន័យផ្សេងៗទៀតដូចជា៖ MariaDB (ជាកំណែក្រោយ និង ថ្មីស្រឡាង នៃ MySQL), Oracle, Microsoft SQL Server និង ជាច្រើនថែមទៀតផង។ អាចចូលមើលបន្ថែមទៀតនៅក្នុង៖ http://en.wikipedia.org/wiki/List_of_relational_database_management_systems
៣. PHP
PHP គឺជាភាសាដែលពេញនិយមបំផុត ក្នុងការបង្កើតគេហទំព័រ។ ព្រោះវាមានភាពងាយស្រួល ហើយម្យ៉ាងទៀតវាជាភាសា លក្ខណៈ កូដបើកចំហ។ នៅសព្វថ្ងៃនេះ ភាសា PHP ត្រូវបានគេប្រើចំនួន 75.9% (ស្ថិតិនៅឆ្នាំ២០១១) នៅក្នុងការបង្កើតគេហទំព័រគ្រប់ទីកន្លែង នៅលើពិភពលោក។ សូម្បីតែ ប្រព័ន្ធមាតិកាគ្រប់គ្រងគេហទំព័រ ល្បីៗក៏បានប្រើភាសានេះផងដែរ មានដូចជា៖ Joomla! , WordPress, Drupal, TYPO3 ។
៤. របៀបដំឡើង
ខ្ញុំនឹងប្រាប់ដោយសង្ខេបអំពីការដំឡើងរបស់ទាំងនេះ ទៅក្នុង Ubuntu, Windows និង Mac OS X។ ហេតុអ្វីបានជាយើងត្រូវដំឡើង ប្រើនៅក្នុងកុំព្យូទ័រយើង? យើងក៏ដឹងដែរថា ការធ្វើគេហទំព័រនៅលើអ៊ីនធឺណិតផ្ទាល់ វាត្រូវការចំណាយពេលច្រើនណាស់ ព្រោះពេលខ្លះអ៊ីនធឺណិតយឺត ឬ ដាច់ វាធ្វើឲ្យប៉ះពាល់ដល់ការងាររបស់យើង។ ដូច្នេះហើយទើបគេបង្កើតនូវកម្មវិធីទាំងនេះឡើង ដើម្បីឲ្យយើងអាចដំឡើងប្រើនៅក្នុងកុំព្យូទ័រ ក្នុងការបង្កើតគេហទំព័រ បន្ទាប់ពីរួចរាល់ហើយ សឹមយើងបង្ហោះជាការស្រេច។ ដូច្នេះវាមានសភាពរហ័សលឿនជាង។
៤.ក/ របៀបដំឡើងក្នុង Ubuntu
នៅក្នុង Ubuntu យើងអាចដំឡើងដោយផ្នែកៗបាន ដោយសរសេរតាមពាក្យបញ្ជាដូចខាងក្រោម៖នៅពេលនេះយើងនឹងដំឡើង បណ្ដាញបម្រើ Apache, PHP5
sudo
apt-get
install
apache2
sudo
apt-get
install
php5
sudo
apt-get
install
libapache2-mod-php5
sudo
/etc/init
.d
/apache2
restart
ក្រោយពីដំឡើង Apache និង PHP5 រួច សូមបើកកម្មវិធីរុករកអ៊ីនធឺណិត (Web Browser) របស់លោកអ្នកឡើង បន្ទាប់មកសូមវាយអាសយដ្ឋាន http://localhost/
បន្ទាប់មកវានឹងបង្ហាញទំព័រមួយ ដោយសរសេរថា “IT’S WORK” ។ ហើយថតដែលទុករាល់នូវឯកសារនោះគឺស្ថិតនៅក្នុង /var/www
។ ពេលចូលទៅយើងនឹងឃើញឯកសារមួយឈ្មោះថា index.html
។
|
បន្ទាប់មកយើងចាប់ផ្ដើមដំឡើងបណ្ដាញបណ្ដុំទិន្នន័យ សូមអនុវត្តតាមពាក្យបញ្ជាខាងក្រោម៖
|
ក្រោយពីដំឡើងរួចហើយ យើងចាំបាច់ត្រូវការគ្រប់គ្រងវា ដូចជាការបង្កើតឃ្លាំងទិន្នន័យជាដើម។ ដូចនេះដើម្បីភាពងាយស្រួល ខ្ញុំសូមណែនាំឲ្យប្រើនូវកម្មវិធីវែបមួយមានឈ្មោះថា phpMyAdmin ដែលវាតភ្ជាប់ខ្លួនវា ទៅកាន់បណ្ដាញបណ្ដុំទិន្នន័យ ហើយយើងអាចគ្រប់គ្រងតាមកម្មវិធីវែបនោះបានដោយងាយស្រួល ព្រោះវាមានរូបរាងដែលស្រួលមើល។ យើងអាចទាញយកវាបានតាម៖ http://www.phpmyadmin.net/home_page/downloads.phpនៅពេលទាញយករួច សូមពន្លាវាដោយប្រើឈ្មោះថតឯកសារនោះទៅជា phpmyadmin ហើយចម្លងទៅក្នុង
/var/www
។ ដើម្បីចម្លងចូលទីនោះ សូមវាយ Alt+F2 ហើយសូមវាយ gksudo nautilus
រួចចុច Enter ហើយសូមវាយពាក្យសម្ងាត់ បន្ទាប់មកវានឹងលេចចេញនូវផ្ទាំងមួយ ដែលយើងប្រើជាលក្ខណៈគណនីមេ (Root
) ហើយយើងអាចចម្លងឯកសារចេញ ឬ ចូល ទៅកាន់ថតណាដែលមាននៅក្នុង File System។ ពេលនោះយើងនឹងអាចដំឡើង WordPress, Joomla! ឬ TYPO3 បានដោយសេរី។ក្រៅពីការដំឡើងដោយផ្នែកៗ យើងក៏អាចប្រើបានតាម Xampp ផងដែរ។ សូមទាញយក Xampp ពី http://www.apachefriends.org/download.php?xampp-linux-1.7.4.tar.gz ទៅដាក់ក្នុង
/home
បន្ទាប់មកសូមប្រើពាក្យបញ្ជា៖1 | sudo tar xvfz xampp-linux-1.7.4. tar .gz -C /opt |
បន្ទាប់មកសូមប្រើពាក្យបញ្ជានេះ ដើម្បីបើកដំណើរការ៖
1 | /opt/lampp/lampp start |
ពេលនោះអ្វីៗនឹងដំណើរការឡើង ហើយសូមវាយអាសយដ្ឋានដូចនៅក្នុងការដំឡើងតាមផ្នែក។
៤.ខ/ របៀបដំឡើងក្នុង Windows
នៅក្នុង Windows មានកញ្ចប់កម្មវិធីសម្រាប់ដំឡើងស្រាប់តែម្ដង ដោយយើងមិនបាច់ដំឡើងតាមផ្នែកៗនោះទេ។ យើងអាចទាញយកកម្មវិធី Wamp ឬ AppServ ។ ដែលកម្មវិធីទាំងពីរនេះ ងាយស្រួលប្រើ ដំឡើងតែមួយ បានទាំងអស់។ ខ្ញុំសូមលើកយក AppServ មកធ្វើជាការបង្ហាញ។ ពេលយើងចុចដំឡើងវារួច សូមចូលទៅបើកវាតាម៖ Start Menu -> AppServ -> Control Serve By Service ហើយចុច Apache Restart ។ ពេលនោះយើងនឹងអាចប្រើបានដូចនៅក្នុង Ubuntu បានផងដែរ។
៤.គ/ របៀបដំឡើងក្នុង Mac
នៅក្នុង Mac ក៏យើងអាចដំឡើងបានដូចគេដូចឯងដែរ ដោយការប្រើ Xampp។
- សូមចូល http://sourceforge.net/projects/xampp/files/ បន្ទាប់មកសូមរើសពាក្យ XAMPP Mac OS X ហើយរើសនូវកំណែកម្មវិធីណាដែលអ្នកចូលចិត្ត រួចចុចទាញយក។
- ពេលទាញយករួច សូមចុចពីរដង នៅលើឯកសារនោះ។
- នៅក្នុងផ្ទាំងកម្មវិធីដែលលេចចេញមកនោះ សូមចុចលើឯកសារឈ្មោះ
XAMPP for MacOS X.pk
g - ក្រោយពីដំឡើងចប់ហើយ សូមចូលទៅទីតាំងកម្មវិធី (Application folder) ហើយសូមចូលទៅក្នុងថត xampp
- ហើយសូមចុច XAMPP Control Panel ។ ដែលកម្មវិធីនេះ អាចឲ្យលោកអ្នកគ្រប់គ្រងរបស់ទាំងនោះ (PHP, MySQL, Apache) បាន។
- បន្ទាប់សូមចុចប៊ូតុង Start គ្រប់ជួរ
- ចុងក្រោយសូមវាយអាសយដ្ឋាន
http://localhost/
នៅពេលនេះ លោកអ្នកអាចដំឡើងគេហទំព័រនៅលើ Mac OS X បានហើយ។
បានស្រាវជ្រាវដកស្រង់ចេញពី៖- http://keito.me/tutorials/xampp
- http://howtogeek.com/
- http://www.apachefriends.org/en/xampp-linux.html
របៀបដំឡើងកម្មវិធី Joomla ក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវ
No comments:
Post a Comment