បន្ទាប់ពីដោត USB Flash និងវាយបញ្ចូលលេខសំងាត់រួចហើយសូមអនុវត្តន៍តាមជំហានដូចខាងក្រោម៖
១. ចូលវាយពាក្យ BitLocker នៅក្នុង Start Menu Search
២. បន្ទាប់ពីវាយពាក្យ BitLocker រួច ពេលនោះវានឹងលោតផ្ទាំងមួយឡើង។ សូមមើលមកខាងក្រោមអ្នកនឹងឃើញឈ្មោះ USB Flash របស់អ្នក ហើយ ចុចទៅលើឃ្លា Turn off BitLocker។
៣. បន្ទាប់ពីចុចលើឃ្លា Turn off BitLocker ហើយវានឹងលោតផ្ទាំង Message មួយបញ្ជាក់ឱ្យយើងដោះ BitLocker ពី USB Flash លើនោះសូមចុចលើ Decrypt Drive។
៤. ចុច Decrypt Drive ហើយវានឹងចាប់ផ្ដើមដំណើរការលុប BitLocker ពី USB Flash របស់អ្នក។
គន្លឹះ៖ វណ្ណថេត
No comments:
Post a Comment