ជាការពិត ការប្រើប្រាស់កុំព្យូទ័រយួរដៃ (Laptop) ក្នុងរយៈពេលយូរតែងបង្កឱ្យមានកម្ដៅនៅក្នុងម៉ាស៊ីនកើនឡើង ហើយពេលខ្លះវានឹងឈានដល់កម្រិតមួយអាចប៉ះពាល់ដល់ផ្នែករឹង (Hardware) ផ្សេងទៀតនៅពេលដែលអ្នកប្រើប្រាស់មិនរកវីធីដោះស្រាយឱ្យបានសមស្រប ។ តើយើងគួរធ្វើយ៉ាងដូចម្តេចទើបអាចកាត់បន្ថយកម្ដៅនៅក្នុងម៉ាស៊ីន Laptop បាន ?
ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដែលមានប្រសិទ្ធភាពជួយដោះស្រាយបញ្ហានេះ ៖
- គួរដាក់ Laptop នៅលើផ្ទៃរឹង និងរាបស្មើដោយជៀសវាងការដាក់វានៅលើភួយ ខ្នើយ ឬផ្ទៃទន់ៗផ្សេងទៀតពី ព្រោះវត្ថុទាំងនេះអាចរារាំងមិនឱ្យខ្យល់ចេញចូលក្នុងម៉ាស៊ីនបាន ។
- មិនគួរបិតស្កុត ឬប្លាស្ទិចណាមួយនៅពីលើកន្លែងខ្យល់ចេញចូលដូចជាកន្លែងក្តារចុច ឬផ្ទៃខាងក្រោមរបស់ម៉ាស៊ីន ។
- គួរទិញឧបករណ៍ផ្ដល់ធាតុត្រជាក់ (Cooler) ឬកង្ហារជំនួយ ។ បច្ចុប្បន្ន មានឧបករណ៍ផ្ដល់ធាតុត្រជាក់ច្រើនប្រភេទសម្រាប់ជំនួយដល់ម៉ាស៊ីន។
- គួរប្រើ Laptop នៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជៀសវាងប្រើប្រាស់នៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ។
- គួរសំអាតកម្ទេចធូលីចេញពីកង្ហារដោយប្រើក្រណាត់ ឬសំឡីជ្រលក់ជាមួយនឹងទឹកអាល់កុលដើម្បីជូតសម្អាតថ្នមៗ ។ មុននឹងសម្អាត ត្រូវបិទកុំព្យូទ័រសិនបន្ទាប់មកត្រូវដោះថ្ម និងឌុយភ្លើងចេញ ៕
វណ្ណឌី
© 2011 Mr. Sam Sousdey | sam.sousdey@gamil.com | 017 994 098 | 088 954 2266 | 015 557 414
No comments:
Post a Comment