លោកអ្នកប្រហែលជាធ្លាប់បានអានម្តងរួចមកហើយនូវអត្ថបទដែលនិយាយអំពីរបៀបភ្ជាប់ទំនាក់ទំនងរវាងកុំព្យូទ័រពីរ (http://www.soursdei.com/articles/viewById/បច្ចេកវិជ្ជា/3658) ។ ដូច្នេះ ដើម្បីធ្វើការចែករំលែកឯកសារណាមួយ យើងចាំបាច់ត្រូវតភ្ជាប់ខ្សែបណ្ដាញរវាងកុំព្យូទ័រទាំងពីរឱ្យស្គាល់គ្នាជាមុនសិន ។ ជាបន្ទាប់ យើងត្រូវបិទ កម្មវិធី Firewall របស់ម៉ាស៊ីនកុំព្យូទ័រចោលដើម្បីជៀសវាងបញ្ហារអាក់រអួលណាមួយកើតឡើង ។ ខាងក្រោមនេះ គឺជាដំណាក់ការណែនាំអំពីរបៀបចែករំលែកឯកសារពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត ។
១. សូមជ្រើសរើសថតទុកឯកសារណាមួយដែលលោកអ្នកចែករំលែក (ករណីវាជាឯកសារ សូមបង្កើត folder មួយសម្រាប់ផ្ទុកឯកសារនោះ) ។
២. សូមចុចកណ្តុរស្តាំនៅលើថតឯកសារ ហើយចុចលើពាក្យ properties រួចវានឹងបង្ហាញផ្ទាំងមួយ ។ សូមមើលរូបខាងក្រោម ៖
៣. បន្ទាប់មក សូមចូលផ្ទាំង Sharing ហើយចុចប៊ូតុង Share ។ ពេលនោះវានឹងលេចឡើងនូវផ្ទាំងថ្មីមួយទៀត ។
៤. សូមជ្រើសរើសប្រភេទអ្នកប្រើប្រាស់ដែលលោកអ្នកចង់ចែករំលែក រួចចុចប៊ូតុង Add ។ នៅក្នុងករណីនេះ លោកអ្នកក៏អាចកំណត់នូវកម្រិតប្រើប្រាស់ឯកសាររបស់លោកអ្នកដោយគ្រាន់តែចុចសញ្ញាព្រួញក្នុងក្រឡោន Permission Level ដើម្បីជ្រើសរើសកម្រិត ។ ជាចុងក្រោយ សូមចុចប៊ូតុង Share ។
នៅក្នុងកុំព្យួទ័រដែលជាអ្នកទទួលឯកសារ លោកអ្នកគ្រាន់តែបើកផ្ទាំង Windows Explorer ហើយចូលក្នុងថតឯកសារចែករំលែកថ្មីដែលនៅផ្នែកខាងឆ្វេងជាការស្រេច ៕
តុលា
© 2011 Mr. Sam Sousdey | sam.sousdey@gamil.com | 017 994 098 | 088 954 2266 | 015 557 414
No comments:
Post a Comment