
យ៉ាងណាមិញ ចំពោះសញ្ញាដូចខាងលើ យើងក៏អាចដឹងតាមរយៈការធ្វើការសាកល្បងជាមួយមុខងារដែលមានស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការដូចខាងក្រោម ៖
១. ជាដំបូង សូមចុចពីរដងទៅលើរូបភាព Computer រួចចុចកណ្ដុរស្តាំលើ hard disk ណាមួយដែលលោកអ្នកចង់ត្រួតពិនិត្យ ហើយបន្ទាប់មកសូមយកជ្រើសរើសយក Properties ។
![]() |
២. ចូលទៅក្នុងផ្ទាំង Tools បន្ទាប់មកចុចលើប៊ូតុង Check now ។
![]() |
៣. សូមដកសញ្ញាសម្គាល់ពី Automatically fix file system errors រួចចុច Start button ហើយសូមរង់ចាំរហូតវាដំណើរការចប់ ។
![]() |
៤. ជាចុងបញ្ចប់ លោកអ្នកនឹងបានផ្ទាំងដូចរូបខាងក្រោមដែលបង្ហាញអំពីព័ត៌មាននៃ hard disk ដែលលោកអ្នកបានធ្វើការត្រួតពិនិត្យ ។
![]() |
តាមរយៈព័ត៌មានខាងលើ លោកអ្នកនឹងបានដឹងថា hard disk នោះមានផ្នែកមិនល្អ (bad sector) ឬក៏អត់ ។ ក្នុងករណីដែលវាមានផ្នែកណាមួយមិនល្អ (bad sector) លោកអ្នកត្រូវតែស្វែងរកវិធីជួសជុលវាជាបន្ទាន់ពីព្រោះទិន្នន័យរបស់លោកអ្នកនៅក្នុង hard disk មួយនោះអាចមានតម្លៃខ្ពស់ជាងតម្លៃនៃការទិញ hard disk ថ្មីទៅទៀត ៕
វណ្ណឌី
No comments:
Post a Comment