Windows Phone 7.5 (Mango) គឺជាជំនាន់ចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទដៃឆ្លាតវៃរបស់ក្រុមហ៊ុន Microsoft ។ ក្នុងរយៈពេលប្រមាណជា២សប្តាហ៍នៃការចេញនូវជំនាន់ថ្មីនេះមានអ្នកប្រើប្រាស់ត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលបានតម្លើងវាប្រើប្រាស់ ។
ដោយហេតុថាអ្នកប្រើប្រាស់ជាច្រើនមានការលំបាក និងពុំយល់អំពីវិធីតម្លើងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះ យើងខ្ញុំបានព្យាយាមរិះរកវិធីងាយៗដើម្បីណែនាំអ្នកប្រើប្រាស់ឲ្យចេះតម្លើងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះយកទៅប្រើប្រាស់ជាគុណប្រយោជន៍ក្នុងកិច្ចការប្រចាំថ្ងៃ ។
យើងខ្ញុំមានលំណែនាំក្នុងការតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការប្រភេទ Windows Phone 7 ទៅជា 7.5 (Mango) ។ វិធីនេះជាជំហ៊ានងាយៗដែលលោកអ្នកអាចធ្វើដោយខ្លួនឯងបានដោយគ្រាន់តែចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ។
វិធីតម្លើងជំនាន់ពី Windows Phone 7 ទៅជា Windows Phone 7.5 (Mango) ៖
១.ភ្ជាប់ទូរស័ព្ទដៃឆ្លាតវៃរបស់លោកអ្នកទៅកាន់កុំព្យូទ័រ ហើយដំណើរការកម្មវិធី Zune ។
២.នៅក្នុងកម្មវិធី Zune សូមចូលទៅកាន់ Settings > Phone > Update ។ ប្រសិនបើកម្មវិធីបញ្ជាក់ពីជំនាន់ថ្មីដែលចេញឲ្យប្រើប្រាស់ នោះអ្នកនឹងមានសិទ្ធិក្នុងការតម្លើងដោយស្វ័យប្រវត្តិ ។ ប្រសិនបើពុំមានការបញ្ជាក់នោះទេ សូមបន្តទៅកាន់ចំណុចថ្មី ។
៣.ចុចលើការកំណត់ផ្សេងទៀងដូចជា គ្រាប់ចុច Linking ហើយបន្ទាប់មកធ្វើការទំនើបកម្មប្រព័ន្ធប្រតិបត្តិការដោយត្រូវរង់ចាំរហូតដល់កម្មវិធី Zune បញ្ជាក់ប្រាប់អ្នកថាប្រព័ន្ធប្រតិបត្តិការបានធ្វើទំនើបកម្មរួច ។ (ក្នុងរយៈពេលពី ៣ ឬ ១៥វិនាទី)
៤.ចូលទៅកាន់ការកំណត់ផ្សេងទៀងដូចជា គ្រាប់ចុច Linking ហើយបន្ទាប់មកធ្វើការទំនើបកម្មប្រ័ន្ធប្រតិបត្តិការ ។ លោកអ្នកត្រូវផ្តាច់ប្រព័ន្ធអ៊ីនធើណិតចេញឲ្យបាន២វិនាទីមុនពេលកម្មវិធី Zune បង្ហាញសារបញ្ជាក់ ។
៥.ប្រសិនបើលោកអ្នកជោគជ័យនូវជំហ៊ានខាងលើ ៣០វិនាទីក្រោយកម្មវិធី Zune នឹងបង្ហាញនូវសារបញ្ជាក់ពីជំនាន់ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការបន្ទាប់មកចុច Update ដើម្បីធ្វើទំនើបកម្ម ។ ប្រសិនបើសារបញ្ជាក់ថា Fail សូមចុច Retry ដើម្បីបន្តដែលការតម្លើងនេះទំនងជាចំណាយពេលដល់ទៅ៣០នាទី ។
៦.បន្ទាប់ពីការធ្វើទំនើបកម្មបានបញ្ចប់ លោកអ្នកនឹងទទួលបានប្រព័ន្ធប្រតិបត្តិការជំនាន់៧៣៩២ ។ មានអ្នកប្រើប្រាស់ជាច្រើនពុំបានបន្តធ្វើការតម្លើងជំនាន់នោះឡើយ លោកអ្នកគួរតែបន្តធ្វើបែបនេះដើម្បីតម្លើងជំនាន់ទៅជា ៧៤០៣ និង៧៧២០ ។
៧.នៅក្នុងប្រព័ន្ធប្រតិបត្តិការប្រភេទ Windows Phone ជំនាន់ ៧៧២០ ទើបជាជំនាន់ដែលលោកអ្នកអាចទទួលបាន Windows Phone 7.5 (Mango) ពិតប្រាកដ ។
សុភ័ក្ត្រ
No comments:
Post a Comment